ចប់បាក់ឌុប ចប់ស្នេហ៍

បន្ទប់រៀននេះលែងមានអូនហើយ
ស្ងាត់ទាំងសម្លេងឆ្លងឆ្លើយ
ទុកឱ្យបងនៅម្នាក់ឯង
តុធ្លាប់មានអូន ថ្ងៃនេះស្ងួនបាត់ពីកន្លែង
រឹតនឹក ឱ្យរឹតចំបែង
ប្រលែង ត្រឹមក្តីស្រមៃ

ស្នេហ៍វ័យសិក្សាវាសនាមិនគាប់
ក្រោយពេលបានប្រលងជាប់
អភ័ព្វព្រាត់ស្នេហ៍ថ្លើមថ្លៃ
គោរពម៉ែឪពាលពៅកាត់ចិត្តទាំងអាល័យ
ព្រមតាមពាក្យគេចូលស្តី
ចរណៃឆ្លើយទាំងទឹកភ្នែក

បងត្រូវដើរចេញពីអូន
ព្រោះបងដឹងខ្លួនមិនគួរនៅជ្រែក
ចិត្តស្នេហ៍យ៉ាងណា ត្រូវតែបែងចែក
បេះដូងត្រូវហ៊ានពុះហែក
រំលែកតាមចិត្តពុំងារ

លទ្ធផលល្អគាប់បានជាប់បាក់ឌុប
តែស្នេហ៍បែរត្រូវបញ្ចប់
ត្រលប់ឱ្យទ្រូងគ្រាំគ្រា
មិនហ៊ានអន់ចិត្ត ទុកមុខរាប់គ្នា
តែសូមជូនពរពុំងារ ស្រលាញ់គ្នាលុះចាស់កោងខ្នង

ច្រៀងឡើងវិញ

បងត្រូវដើរចេញពីអូន
ព្រោះបងដឹងខ្លួនមិនគួរនៅជ្រែក
ចិត្តស្នេហ៍យ៉ាងណា ត្រូវតែបែងចែក
បេះដូងត្រូវហ៊ានពុះហែក
រំលែកតាមចិត្តពុំងារ

លទ្ធផលល្អគាប់បានជាប់បាក់ឌុប
តែស្នេហ៍បែរត្រូវបញ្ចប់
ត្រលប់ឱ្យទ្រូងគ្រាំគ្រា
មិនហ៊ានអន់ចិត្ត ទុកមុខរាប់គ្នា
តែសូមជូនពរពុំងារ ស្រលាញ់គ្នាលុះចាស់កោងខ្នង