Login
Thursday 9th July 2026
Toggle navigation
Home
Home
បទខ្មែរ
បទអង់គ្លេស
សណ្តានចិត្តខ្សែរហ្គីតា
សណ្តានចិត្តខ្សែរហ្គីតា
ថ្ងៃចេញផ្សាយៈ September 3, 2022
មានតែហ្គីតា អាចដឹងថាអ្នកណាខូចចិត្ត រឿងល្ខោនក្លាយជាការពិត ពេលវមិត្រ លែងគិតពីបង
សម្លេងហ្គី ស្លូតរាបសារ តែន័យឌឺដង ដេញសាកភ្ញោចចិត្តនួនល្អង បន្តិតម្តង រំលឹករឿងចាស់
ស្រីបានខ្ពង់ខ្ពស់ មានកិត្តិយស មានគេរាប់រក ឧបសគ្គហែលឆ្លងរៀងមក ប្តូរអោយបងស្គាល់ភាពអាម៉ាស់
លែងហ៊ានញញឹម ក្តីសង្ឃឹម ត្រូវអូនប្តូរផ្លាស់ ដឹងទេបងឈឺម្តេចខ្លះ ជួបប៉ះស្នេហ៍ខ្វះភក្កី
សម្លេងហ្គីតា ស្តីថាបន្ទោសអោយអូន មិនមែនអង្វរចិត្តស្ងួន តែអូនលឺហើយធ្វើហី…
ខ្សែរមានប្រាំមួយ ដាច់អស់មួយ ប្រឹងដេញបំភ្លៃ អាសូរអាណិត ម្រាមដៃ ហ្គីតាថ្លៃ ស្រក់ទឹកនេត្រា
ទំនុកភ្លេងចាស់ ត្រូវប្តូរផ្លាស់ កែកុនជាថ្មី គ្រប់យ៉ាងធ្វើដើម្បីថ្លៃ ព្រោះនិស្ស័យបានត្រឹមរក្សា
វែកផ្លូវអោយអូន អោយមានស្ងួនជួបព្រេងវាសនា សន្តាញចិត្តខ្មែរហ្គីតា យ៉ាងណា ក៏ព្រមទទួល
ច្រៀងឡើងវិញ