គ្រួសារថ្កើនយស ព្រោះស្រីគ្រប់លក្ខណ៍

  • ស្រីខ្មែរពីមុន តម្លៃខ្ពស់កប់ 

  • សេះដំរីដប់ និងផ្ទះមួយខ្នង

  • ទម្រាំបានស្រី មកបីត្រកង

  • ទំនៀមឱ្យបង បម្រើឪក្មេក

 

  • ស្រីខ្លះឥឡុវ មិនសូវអៀនខ្មាស

  • ហាស្តីផ្តេសផ្តាស ខ្លះអាសពន់ពេក

  • ខ្លះអួតសាច់ខ្ចី ដូចបណ្តូលចេក

  • ស្លៀកឈុតអត់ដេក ផុសតាមហ្វេសប៊ុក

 

  • កុំអួតកេរ្តិ៍ម៉ែ ព្រោះតែចង់ល្បី

  • កុំភ្លេចច្បាប់ស្រីបាន ចង់ក្រងទុក

  • លើកស្ទួយតម្លៃ ស្រីឱ្យខ្ពស់មុខ

  • ដូចស្រូវជង្រុក ទុកពូជសាបព្រោះ

 

  • សំណាបយោងដី ឯស្រីយោងប្រុស

  • លើសខ្វះត្រូវខុស ស្តីឱ្យពីរោះ

  • រកដំណោះស្រាយ ចៀសឆ្ងាយជម្លោះ

  • គ្រួសារថ្កើនយស ព្រោះស្រ្តីគ្រប់លក្ខណ៍

 

ច្រៀងឡើងវិញ

 

  • កុំអួតកេរ្តិ៍ម៉ែ ព្រោះតែចង់ល្បី

  • កុំភ្លេចច្បាប់ស្រីបាន ចង់ក្រងទុក

  • លើកស្ទួយតម្លៃ ស្រីឱ្យខ្ពស់មុខ

  • ដូចស្រូវជង្រុក ទុកពូជសាបព្រោះ

 

  • សំណាបយោងដី ឯស្រីយោងប្រុស

  • លើសខ្វះត្រូវខុស ស្តីឱ្យពីរោះ

  • រកដំណោះស្រាយ ចៀសឆ្ងាយជម្លោះ

  • គ្រួសារថ្កើនយស ព្រោះស្រ្តីគ្រប់លក្ខណ៍